តើ The Web3 Perspective គឺជាអ្វី?
ហេតុអ្វីបានជាយើងចំណាយពេល 3ឆ្នាំជាង បង្កើត Community Web3 មួយ ដោយមិនមានការផ្សាយហួសហេតុ រឺ ការធ្វើ Marketing, Give aways, Gift...?
1. បញ្ហាប្រឈម ដែលយើងមើលឃើញ
នៅក្នុងពិភពនៃ Web3 គឺពោរពេញទៅដោយភាពរញ៉េរញ៉ៃ ស្មុគស្មាញ។ ការឃោសនាបំផ្លើស (Hype) ពេលទីផ្សារឡើង (Bull Market) និងការភ័យខ្លាចពេលទីផ្សារចុះ (Bear Market) វាពិតជាលំបាកណាស់ក្នុងការស្វែងរកព័ត៌មានដែលច្បាស់លាស់ និងត្រឹមត្រូវ។ សម្រាប់សហគមន៍នៅប្រទេសយើង ការប្រឈមនេះកាន់តែមានកម្រិតខ្ពស់។ របាំងភាសា និង កង្វះខាតការចែករំលែកនៅក្នុងស្រុក តែងតែធ្វើឱ្យ អ្នកថ្មីៗ គាត់ពិបាក សិក្សាស្វែងយល់។
យើងបានបង្កើត The Web3 Perspective ឡើងដើម្បីផ្លាស់ប្តូរចំណុចនេះ។ យើងជឿជាក់ថា ប្រទេសកម្ពុជាមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលនាពេលអនាគតសម្រាប់ការបង្កើតថ្មីនៃ Web3។ យើងនៅទីនេះដើម្បីផ្តល់នូវភាពច្បាស់លាស់ ការអប់រំ និងទស្សនវិស័យដែលចាំបាច់ដើម្បីផ្សារភ្ជាប់គម្លាតមួយនេះ។
2. គោលជំហររបស់យើង
ទំនុកចិត្តមិនអាចទិញបានទេ គឺត្រូវតែព្យាយាម ក៏សាងឡើង ដោយទំនួលខុសត្រូវខ្ពស់។ ខុសពីសហគមន៍មួយចំនួនដែលបង្កើនចំនួនសមាជិកក្លែងក្លាយ (Bots) ឬធ្វើការផ្សព្វផ្សាយបំផ្លើសហួសហេតុ The Web3 Perspective បានជ្រើសរើសដើរលើផ្លូវដែលលំបាក។
រយៈពេល 3 ឆ្នាំកន្លងមកនេះ យើងបានបង្កើត សហគមន៍ ដែលចង់ចេះចង់ដឹងពិតប្រាកដ (Organic)។ រាល់សមាជិកនៅក្នុង Telegram និង រាល់ការចូលទស្សនានៅលើឆានែល YouTube របស់យើង គឺកើតចេញពីមនុស្សពិតៗដែលស្វែងរកចំណេះដឹង ដែលគាត់គិតថាល្អ និង សំខាន់សំរាប់គាត់។ យើងមិនចង់ បង្កើតសហគមន៍ដែលចូលមកតែមួយភ្លែតដោយសារ ការផ្សាយលើសហួសហេតុ តែ យើងផ្តោតលើការរីកចម្រើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។
3. អ្វីដែលយើងធ្វើជាក់ស្តែង
យើងមិនមែនគ្រាន់តែជាសហគមន៍ ធម្មតានោះទេ យើងបានព្យាយាមជំរុញវាអោយទៅជា Web3 Hub មួយ តាមរយះ មាតិកា ជាច្រើន
Podcast: យើងធ្វើបទសម្ភាសន៍ស៊ីជម្រៅជាមួយស្ថាបនិក អ្នកមានឥទ្ធិពលក្នុងវិស័យ (KOLs) និងអ្នកកសាងសហគមន៍ ដោយចងក្រងរឿងរ៉ាវ ទស្សនៈពិត និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។
Education: ចាប់ពីយុទ្ធសាស្ត្រធ្វើ Airdrop រហូតដល់ការបង្រៀនអំពី DeFi យើងបំបែកចំនុច ស្មុគស្មាញ ឱ្យទៅជាចំណេះដឹងដែលងាយយល់ និងអាចអនុវត្តបាន។
News: យើងផ្តល់នូវព័ត៌មាន Web3 ដែលសំខាន់ ដោយផ្តោតលើការយល់ដឹងឱ្យស៊ីជម្រៅ។
4. ទំនាក់ទំនងក្នុងកម្មវិធីខាងក្រៅ
Web3 មានវត្តមាននៅលើអ៊ីនធឺណិត ប៉ុន្តែសហគមន៍ គឺ ជាមនុស្សដែលរស់នៅក្នុងពិភពពិត។ យើងជឿជាក់លើ ការជួបជុំគ្នាផ្ទាល់ ជាចំនុចស្នូលសំខាន់ សំរាប់ការបង្កើតសហគមន៍។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ សហស្ថាបនិកទាំង 4 រូបរបស់យើង ធ្លាប់មានបទពិសោធន៍ រៀបចំការជួបជុំ ជាង 10 ដង មកហើយ ចាប់ពីការជួបជុំញ៉ាំកាហ្វេធម្មតា រហូតដល់សិក្ខាសាលាធំៗដែលមានអ្នកឧបត្ថម្ភ។ ព្រឹត្តិការណ៍ទាំងនេះគឺជាកន្លែងដែល សហគមន៍ Web3 កម្ពុជា បានជួបជុំគ្នា ដោយភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតជាងមុន។



5. ក្រុមការងារដែលនៅពីក្រោយ
The Web3 Perspective ត្រូវបានដឹកនាំ បង្កើត ដោយសហស្ថាបនិកចំនួន ៤ រូបគឺ៖ 0xPanha, KhmerXBT, Ley, និង Kanal។
សរុបមក យើងនាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំក្នុងការកសាងសហគមន៍ ការធ្វើ Airdrop យុទ្ធសាស្ត្រ DeFi និងការរៀបចំព្រឹត្តិការណ៍ជួបជុំ។ យើងមិនមែនគ្រាន់តែជាអ្នក ដែលនិយាយចែករំលែកធម្មតា នោះទេ យើងគឺជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការប្រើប្រាស់ Web3 ផ្ទាល់ ដោយបានពិសោធន៍ជាមួយគម្រោងថ្មីៗ និងចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់យើងទៅកាន់សហគមន៍។
6. សេចក្ដីបញ្ចប់
យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ។ នៅពេលដែលវិស័យ Web3 កាន់តែរីកចម្រើន The Web3 Perspective នឹងបន្តវិវឌ្ឍខ្លួន ដោយបម្រើជាច្រកទ្វារចម្បងសម្រាប់សហគមន៍កម្ពុជាក្នុងការទទួលបាននូវមជ្ឈមណ្ឌលចំណេះដឹងដ៏ល្អបំផុត។
មិនថាអ្នកជាសិស្សនិស្សិតក្នុងស្រុកដែលចង់រៀនសូត្រ ឬជាគម្រោងសកលដែលកំពុងសម្លឹងមើលការចូលមកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ (SEA) នោះទេ ទ្វាររបស់យើងបើកចំហជានិច្ច។
ចូលរួមជាមួយ The Web3 Perspective ឥលូវនេះតាមរយះ Social media ខាងក្រោម៖




